បើគ្មានអូន

នៅក្នុងជាតិនេះ បើសិនរៀមព្រាត់ពីពៅ
រៀមស៊ូរស់នៅ តែឯងឯកា
មិនឱ្យលោកិយ ជេរស្ដីថាចិត្តសាវា
ព្រោះកាមតណ្ហា បញ្ជាបានទេ

ទ្រាំខ្មាសទ្វីបលោក សាងជោគជាជនសំណល់
ដើម្បីតម្កល់ចិត្ត ទុកជូនស្នេហ៍
បើសិនរូបអូន ជាក្បូនបងពីបុព្វេ
គ្មានអ្វីមកផ្ទេរ ឱ្យព្រាត់ប្រាសបាន

ជឿចិត្តរៀមចុះស្នេហា ចិន្ដាកុំស្មាន
ថាចិត្តរៀមប្រែ ចោលកែវកល្យាណ
បោកប្រាណឱ្យព្រួយ ព្រោះតែវាចា

រៀមសល់តែចិត្ត ជីវិតដែលមានភក្ដី
ប្រគល់ជូនស្រី ជាទ្រព្យចិន្ដា
សម្រាប់លួងលោម បីបមថ្នាក់ថ្នមកាយា
កុំបីស្នេហា ព្រួយបារម្ភឡើយ

ជឿចិត្តរៀមចុះស្នេហា ចិន្ដាកុំស្មាន
ថាចិត្តរៀមប្រែ ចោលកែវកល្យាណ
បោកប្រាណឱ្យព្រួយ ព្រោះតែវាចា

រៀមសល់តែចិត្ត ជីវិតដែលមានភក្ដី
ប្រគល់ជូនស្រី ជាទ្រព្យចិន្ដា
សម្រាប់លួងលោម បីបមថ្នាក់ថ្នមកាយា
កុំបីស្នេហា ព្រួយបារម្ភឡើយ
កុំបីស្នេហា ព្រួយបារម្ភឡើយ
កុំបីស្នេហា ព្រួយបារម្ភឡើយ



Credits
Writer(s): Voy Ho, Svay Sam Eua, Mer Bun, Has Salan, Sin Sisamouth
Lyrics powered by www.musixmatch.com

Link