ចេះតែនឹកសង្ឃឹម

នឹកសង្ឃឹមជានិច្ច ថាចិត្តស្រីគ្មានភ្លេចបងទេ
ស៊ូរង់ចាំតាមពាក្យស្បថស្បែ គ្មានប្រែគេចកែរកស្នេហ៍ថ្មីឡើយ

នឹកសង្ឃឹមរង់ចាំ ច្រើនខែឆ្នាំបងទ្រាំយូរហើយ
ចង់រស់នៅជិតពៅត្រាណត្រើយ អូនអឺយ! កុំឆ្លើយទេទៅថ្ងៃក្រោយ

ក្ដីអង្វរករ បងក្រខ្សត់ខ្សោយ
បើសិនជាតិនេះរុះរោយ ជាតិក្រោយសូមឱ្យសង្ឃឹមជាថ្មី

នឹកសង្ឃឹមគ្រប់ជាតិ ថាជួបទៀតមិនឃ្លាតពីស្រី
បើជាតិនេះស្នេហ៍មានរស្មី លោកីយ៍គ្មានអ្វីសុខលើសបងឡើយ

នឹកសង្ឃឹមគ្រប់ជាតិ ថាជួបទៀតមិនឃ្លាតពីស្រី
បើជាតិនេះស្នេហ៍មានរស្មី លោកីយ៍គ្មានអ្វីសុខលើសបងឡើយ



Credits
Writer(s): Has Salan
Lyrics powered by www.musixmatch.com

Link