ចោរលួចបេះដូង

ចោរ ចោរចោរលួចបេះដូង

ចោរនៅឯណាអូន? ព្រះម្ចាស់ថ្លៃអឺយ!

ព្រះម្ចាស់ថ្លៃអឺយ! ជួយស្ដាប់ចុះ
គេចោទថាប្រុសខ្ញុំលួចស្នេហ៍
មុខមាត់ដូចខ្ញុំស្លៀកយេៗ
មិនចេះលួចទេស្នេហ៍មានម្ចាស់

លួចហើយនៅថាមិនលួចទៀត
ប្រុសៗមានស្នៀតច្រើនយ៉ាងណាស់
លួចបេះដូងអូនឃើញច្បាស់ច្បាស់
តែហ៊ានផ្ដេសផ្ដាសប្រយ័ត្នរឿង

ចោរលួច? លួចម៉ោងប៉ុន្មានទៅអូន?

ម៉ោងប្រាំបួនយប់មិញណាបង
អ្ហ៊ឺះ! ដឹងធ្វើអីចឹងទេ

ណ្ហើយចុះកុំខឹងណាមាសស្ងួន!
យប់ម៉ោងប្រាំបួនគឺបងទេ
សូមកុំប្រកាន់ណាមាសមេ
លួចតែម្ដងទេកុំមួហ្មង

ស្នេហ៍ក្មេង វ័យក្មេងសែនសប្បាយ
យើងទាំងពីរកាយដើរត្រសង
មើលសត្វទាំងគូយំឆ្លើយឆ្លង
ដូចអូននិងបងសែនសុខអឺយ!
ហ៊ឺម!... ហ៊ឺម!ៗ
ហ៊ឺម!ៗៗៗៗៗ
ហ៊ឺម!... ហ៊ឺម!ៗ
ហ៊ឺម!ៗៗៗៗៗ
ហ៊ឺម!... ហ៊ឺម!ៗ
ហ៊ឺម!ៗៗៗៗៗ



Credits
Writer(s): Sinn Sisamouth, Voy Ho, Tep Sokhom, Svay Sam Eua, Mok Chhoeun, Sive Son
Lyrics powered by www.musixmatch.com

Link