ថ្ងៃនេះមិនចូលផ្ទះទេ

ថ្ងៃនេះមិនចូលផ្ទះទេ
ថ្ងៃនេះមិនចូលផ្ទះទេ
គិតតែពីដើរឱ្យឆ្ងាយ
ព្រួយចិត្តណាស់
សែនខ្វល់ខ្វាយ
លែងនិយាយ
ដើរដើរគ្មានទីដៅ
ដើរតាមផ្លូវ
ទ្រូងសែនចំបែង

ថ្ងៃនេះដើរមិនទៅផ្ទះ
ហេតុអ្វីបានជាមិនទៅ?
រឿងដែលហួស
ហោះហើរដូចផ្សែង
ក្ដីស្នេហា
នាំឱ្យគិតវង្វេង
កាលគ្រាមុន
អ្នកធ្លាប់ដឹងហើយ

ព្រះចន្ទភ្លឺថ្លា
ប្រែអ័ព្ទរស្មី
តារាដេរដាស
រលាយអស់គ្មានសល់អ្វី
ស្នេហាជាការយល់សប្ដិ
អ័ព្ទអួអស់អ័ព្ទអួអស់ទាំងស្មារតី

ថ្ងៃនេះមិនចូលផ្ទះទេ
ហេតុអ្វីអ្នកមិនចូលផ្ទះ?
អ្នករវល់តែគិតទៅណាកុំភ្លេចថា
ស្នេហាដែលនៅផ្ទះ
គេរង់ចាំចាំអ្នកជានិច្ច

ព្រះចន្ទភ្លឺថ្លា
ប្រែអ័ព្ទរស្មី
តារាដេរដាស
រលាយអស់គ្មានសល់អ្វី
ស្នេហាជាការយល់សប្ដិ
អ័ព្ទអួអស់អ័ព្ទអួអស់ទាំងស្មារតី

ថ្ងៃនេះមិនចូលផ្ទះទេ
ហេតុអ្វីអ្នកមិនចូលផ្ទះ?
អ្នករវល់តែគិតទៅណាកុំភ្លេចថា
ស្នេហាដែលនៅផ្ទះ
គេរង់ចាំចាំអ្នកជានិច្ច
ចូរអ្នកកុំភ្លេច
ស្នេហានៅផ្ទះ
ចូលផ្ទះវិញ



Credits
Writer(s): Sinn Sisamouth, Voy Ho, Mok Chhoeun, Mer Bun, Keav Sokha, Has Salan, Hak Chay Hok, Ma Laopi
Lyrics powered by www.musixmatch.com

Link