ចាំតែបង

ដួងចិត្តរងាកំព្រាម្នាក់ឯង
យំសោកក្តែងក្តែង
ចំបែងរាល់ថ្ងៃ
ឱបទុក្ខឱបព្រួយជាមួយអាល័យ
នឹកតែប្រុសថ្លៃគ្មានថ្ងៃភ្លេចឡើយ

អន្ទះអន្ទែងទ្រូងរែងខ្លោចផ្សា
ខំផ្តាំតាមសារ
ក៏សារមិនឆ្លើយ
ឬមួយប្រុសបងមានថ្មីទៀតហើយ
បានជាព្រងើយព្រងើយម្ល៉េះណា

អូនគេងចាំបងជានិច្ច
គ្មានកែគេចគេចចិន្តា
រង់ចាំលុះសូន្យសង្ខារ
ទើបជឿថាស្នេហាវិនាស

ដួងចិត្តកំព្រារងាខ្លោចផ្សា
រង់ចាំហត្ថាហត្ថាជាម្ចាស់
ម្ដេចបាត់សោះសូន្យរូបអូនខ្វល់ណាស់
ឬមួយចិត្តផ្លាស់ក្រឡាស់ទៅហើយ

អូនគេងចាំបងជានិច្ច
គ្មានកែគេចគេចចិន្តា
រង់ចាំលុះសូន្យសង្ខារ
ទើបជឿថាស្នេហាវិនាស

ដួងចិត្តកំព្រារងាខ្លោចផ្សា
រង់ចាំហត្ថាហត្ថាជាម្ចាស់
ម្ដេចបាត់សោះសូន្យរូបអូនខ្វល់ណាស់
ឬមួយចិត្តផ្លាស់ក្រឡាស់ទៅហើយ
ឬមួយចិត្តផ្លាស់ក្រឡាស់ទៅហើយ
ឬមួយចិត្តផ្លាស់ក្រឡាស់ទៅហើយ



Credits
Writer(s): Sive Son
Lyrics powered by www.musixmatch.com

Link