កុំនៅអាល័យ

ពាក្យដែលយើងស្បថស្បែ
ប្រែជាបាត់ស្ងាត់សូន្យ
ចោលក្លិនឱ្យអូន នឹកស្ដាយដល់ស្នេហ៍
អូនស៊ូទ្រាំចាំបណ្ដាំ
ឥតមានណាយពីបង
អូនស្ដាយពេកកន្លង
ដោយសារស្នេហាយើងមួយ

អា ... អ្ហា ... អា ... អ្ហា
សង្សារដែលឃ្លាតទៅឆ្ងាយ
អូននឹកស្ដាយគ្មានពេលណាយ
ជាតិនេះអភ័ព្វ ជាតិនេះអភ័ព្វ
ព្រោះតែស្នេហាបែកទៅឆ្ងាយ

ឱ! សូមបងវិលមកវិញ
អូនចាំទាំងទោម្នេញ
ឬបងបំភ្លេច តែចិត្តអូននឹកនៅ
លើរូបបងជានិច្ច
សូមចិត្តបងអាណិត
ដល់ចិត្តអូនផង
នឹកដល់គ្រាដែលកន្លង

អា ... អ្ហា ... អា ... អ្ហា
បងព្រាត់ពីអូនព្រាត់ទាំងកាយ
ចិត្តអូនសែនសោកស្ដាយ
រស់ទាំងទឹកភ្នែក
ចំបែងឯកា
កម្មមកផ្ដន្ទាឱ្យយើងព្រាត់គ្នា

អា ... អ្ហា ... អា ... អ្ហា
បងព្រាត់ពីអូនព្រាត់ទាំងកាយ
ចិត្តអូនសែនសោកស្ដាយ
រស់ទាំងទឹកភ្នែក ចំបែងឯកា
កម្មមកផ្ដន្ទាឱ្យយើងព្រាត់គ្នា



Credits
Writer(s): បរទេស ថុង អុងឃឺន
Lyrics powered by www.musixmatch.com

Link