កន្ទេលមាស

អើយ! រលឹមទឹកដក់
សំណព្វចិត្តអើយ! រលឹមទឹកដក់
អើយ! រលឹមទឹកដក់
សំណព្វចិត្តអើយ! រលឹមទឹកដក់
វេចបាយ វេចបាយនឹងថ្នក់
សំណព្វចិត្តអើយ ដក់ទុកជូនប្ដី

អើយ! ក្រម៉ាជជាយ
អ្នកថ្លៃបងអើយ មេបាចងដៃ
អើយ! ក្រម៉ាជជាយ
អ្នកថ្លៃ បងអើយ មេបាចងដៃ
ទុកជូតទុកជូតញើសប្ដី
អ្នកថ្លៃបងអើយ ប្ដីសំណព្វចិត្ត

អើយ! កន្ទេលមាសប្រាក់
សំលាញ់ចិត្តអើយ! រស់នៅជាមិត្ត
អើយ! កន្ទេលមាសប្រាក់
សំលាញ់ចិត្តអើយ! រស់នៅជាមិត្ត
បើបងជាន់ជាយ សូមបងអាណិត
សំលាញ់ចិត្តអើយ កុំឱ្យសៅហ្មង

អើយ! ស្រែកេរ ម៉ែចែក
អ្នកប្រុសបងអើយ! ចែកទុកជូនបង
អើយ! ស្រែកេរ ម៉ែចែក
អ្នកប្រុសបងអើយ! ចែកទុកជូនបង
ភ្ជួរហើយភ្ជួរហើយរាស់ផង
ឱ!ណាប្ដីអើយ ទើបធ្វើបានផល

អើយ! កន្ទេល មាសប្រាក់
សំលាញ់ចិត្តអើយ! រស់នៅជាមិត្ត
អើយ! កន្ទេលមាសប្រាក់
សំលាញ់ចិត្តអើយ! រស់នៅជាមិត្ត
បើបងជាន់ជាយ សូមបងអាណិត
សំលាញ់ចិត្តអើយ កុំឱ្យសៅហ្មង

អើយ! ស្រែកេរម៉ែចែក
អ្នកប្រុសបងអើយ! ចែកទុកជូនបង
អើយ! ស្រែកេរម៉ែចែក
អ្នកប្រុសបងអើយ! ចែកទុកជូនបង
ភ្ជួរហើយ ភ្ជួរហើយ រាស់ផង
ឱ!ណាប្ដីអើយ ទើបធ្វើបានផល



Credits
Writer(s): Sisamouth Sinn, Kong Bunchhoeun
Lyrics powered by www.musixmatch.com

Link