ទំនួញនាងសុវណ្ណមច្ឆា

គួរអាសូរនាងសុវណ្ណមច្ឆា អើយ!!
កម្មកាចឫស្យាតាមមកផ្ដន្ទា
ឱ្យនាងព្រាត់ប្រាស់និរាសស្នេហា
រស់នៅកំព្រារងារម្នាក់ឯង

អ្នកផងគេចោទថានាងជាព្រាយ អើយ
ទ្រូងនាងធ្លុះធ្លាយដោយក្ដីចំបែង
ចុកចាប់ខ្លោចផ្សាសោកាសង្រេង
ទូញយំក្ដែងៗថ្លែងអស់សង្ឃឹម

មារព្រហ្មលិខិតមិនអាសូរផង
ទុក្ខនាងធំណាស់ធំឥតអ្វីផ្ទឹម
ខំដើររកប្ដីទាំងក្ដីក្រៀមក្រំ
តែអនិច្ចាកម្មមិនព្រមប្រណី

នាងអស់សង្ឃឹមក្នុងរឿងជីវិត អើយ
នាងដើរគ្មានគិតដល់ជីវិតក្ស័យ
ណាមួយព្រួយនឹកដល់ជីវិតប្ដី
គេតាមប្រល័យ ក្ស័យឬយ៉ាងណា!



Credits
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com

Link