ផ្កាយប្រដាប់ចិត្ត (2023 Remastered Version)

ពេលរាត្រី រស្មីព្រោងព្រាយ
តារារាយ រះលើមេឃា
ខ្លះតូចធំ រះលាយឡំគ្នា
ពេលទស្សនា ទ័យារៀមបានធូរស្បើយ

ពេលកង្វល់ បើនឹកដល់ផ្កាយ
ទុក្ខរសាយ ឆ្ងាយបានល្ហែល្ហើយ
តែធ្វើម្ដេច នឹងបានឆ្លងឆ្លើយ?
ឱ! ផ្កាយអឺយ! ដួងផ្កាយ មិនចេះស្រដី

ផ្កាយប្រដាប់ចិត្ត ផ្កាយដួងជីវិត
ផ្កាយប្រដាប់ចិត្ត ផ្កាយដួងជីវិត
ចិត្តបេតី លុះក្សិណក្ស័យ
ក្នុងលោកិយ ហឫទ័យប្រាថ្នាហ៊ឺ!...

ចាំជួបផ្កាយ ផ្កាយប្រដាប់ចិត្ត
មករួមរឹត ជួបចិត្តឱរា
បើរៀមក្ស័យ ក្ស័យទាំងសច្ចា
បានឈ្មោះថា ចិន្ដាមានសច្ចាស្នេហ៍

ផ្កាយប្រដាប់ចិត្ត ផ្កាយដួងជីវិត
ផ្កាយប្រដាប់ចិត្ត ផ្កាយដួងជីវិត
ចិត្តបេតី លុះក្សិណក្ស័យ
ក្នុងលោកិយ ហឫទ័យប្រាថ្នាហ៊ឺ!...

ចាំជួបផ្កាយ ផ្កាយប្រដាប់ចិត្ត
មករួមរឹត ជួបចិត្តឱរា
បើរៀមក្ស័យ ក្ស័យទាំងសច្ចា
បានឈ្មោះថា ចិន្ដាមានសច្ចាស្នេហ៍ៗៗ



Credits
Writer(s): Sinn Sisamouth Svay Sam Eua
Lyrics powered by www.musixmatch.com

Link