មិត្តខ្ញុំ (2023 Remastered Version)

មិត្តខ្ញុំ មិត្តខ្ញុំអឺយ ជាយូរហើយ ដែលយើងបែកគ្នា
តាំងពីយើងឃ្លាតឃ្លា រាល់ទិវា យើងនឹកគ្មានល្ហែ

នឹកពេលធ្លាប់បន្លែង កែចំបែងតាមមាត់ទន្លេ
រាល់ពេលដែលទំនេរ យើងជួបគ្នា ចរចាកម្សាន្ត

វេលាកន្លងទៅ ច្រើនរដូវរាប់មិនបាន
តែខ្ញុំគ្មានប្រែប្រាណ
នៅតែចាំបាន គ្រាមុនហាក់នៅជិតបង្កើយ
វេលាកន្លងទៅ ច្រើនរដូវរាប់មិនបាន
តែខ្ញុំគ្មានប្រែប្រាណ
នៅតែចាំបាន គ្រាមុនហាក់នៅជិតបង្កើយ

មិត្តខ្ញុំ ឱ! មិត្តខ្ញុំ រដូវភ្ជុំ ជិតមកដល់ហើយ
នឹកឃើញទេមិត្តអឺយ គ្រានោះហើយអនុស្សារីយ៍

ពេលដែលយើងនៅក្មេង យើងដើរលេងៗទាំងពីរ
ស្រណោះសព្វទិសទី អនុស្សារីយ៍កាលនៅពីក្មេង

វេលាកន្លងទៅ ច្រើនរដូវរាប់មិនបាន
តែខ្ញុំគ្មានប្រែប្រាណ
នៅតែចាំបាន គ្រាមុនហាក់នៅជិតបង្កើយ
វេលាកន្លងទៅ ច្រើនរដូវរាប់មិនបាន
តែខ្ញុំគ្មានប្រែប្រាណ
នៅតែចាំបាន គ្រាមុនហាក់នៅជិតបង្កើយ
មិត្តខ្ញុំ... មិត្តខ្ញុំ



Credits
Writer(s): Sinn Sisamouth Svay Sam Eua
Lyrics powered by www.musixmatch.com

Link