បើអូននៅជិតបង - 2023 Remastered Version

បើសិនជាបាន អូននៅជិតបង
នឹងបានឆ្លើយឆ្លង សាសងសម្ដី
នឹងបានយល់នូវ ទឹកចិត្តភក្ដី
បងសន្សំ ទាំងយប់ទាំងថ្ងៃ
ចំពោះស្រី ដោយក្ដីស្នេហា

ពេលណារៀមខាន បានយល់ភក្ត្រថ្លៃ
ពេលនោះហឫទ័យ រីងរៃខ្លោចផ្សា
ស្រមៃឃើញភក្ត្រ ជាក់ជាប់នេត្រា
ចង់តែវិល មករកជីវា
គ្រាន់ឱរា រៀមបានធូរស្បើយ

បើសិនជារូបបង បាននួនល្អងកៀកកើយ
ម្ល៉េះសមបងបានស្បើយ
ព្រលឹងអឺយ! ព្រលឹងនាងកុំសោកា
បើសិនជារូបបង បាននួនល្អងកៀកកើយ
ម្ល៉េះសមបងបានស្បើយ
ព្រលឹងអឺយ! ព្រលឹងនាងកុំសោកា

បើសិនបងបាន អូនមកនៅជិត
អូនអឺយ! ជីវិតរៀមបានភ្លឺថ្លា
រៀមសែនសប្បាយ រស់ក្នុងលោកា
ចិត្តអស់ខ្វល់ ពីរឿងស្នេហា
ព្រោះប្រាថ្នា បានដូចបំណង
បើសិនជាអូន នៅជិតបង...
Si tu restes près de moi...



Credits
Writer(s): Sinn Sisamouth
Lyrics powered by www.musixmatch.com

Link