មីរ៉ាស្នេហាបង - 2023 Remastered Version

មីរ៉ាៗ ស្នេហាមាសបង
ដឹងទេនួនល្អង ថាបងស្នេហ៍ស្រី
រៀមបានចារឈ្មោះ ទុកក្នុងហឫទ័យ
កត់សម្ដី ទុកក្នុងសោតា

មីរ៉ាៗ ស្នេហាបងអឺយ!
យើងបានឆ្លងឆ្លើយ ដោយពាក្យស្នេហា
រៀមចាំជានិច្ច មិនភ្លេចឡើយណា
ហ្យាកាតា អនុស្សាវរីយ៍

មើលមុខបងឱ្យជាក់ៗ
វរលក្ខណ៍ត្រួយជីវី បងនឹងឃ្លាតពីស្រីហើយ

មីរ៉ាៗ ឱ! ស្នេហាខ្ញុំ
រៀមរែងទុក្ខធំ ក្រៀមក្រំឥតស្បើយ
យើងនឹងបែកគ្នា ក្នុងគ្រានេះហើយ
ថ្ងៃណាឡើយ នឹងបានជួបវិញ

មីរ៉ាៗ ឱ! ស្នេហាខ្ញុំ
រៀមរែងទុក្ខធំ ក្រៀមក្រំឥតស្បើយ
យើងនឹងបែកគ្នា ក្នុងគ្រានេះហើយ
ថ្ងៃណាឡើយ នឹងបានជួបវិញ...
ថ្ងៃណាឡើយ នឹងបានជួបវិញ...
មីរ៉ា ស្នេហាបង...



Credits
Writer(s): Sinn Sisamouth Svay Sam Eua
Lyrics powered by www.musixmatch.com

Link