មេឃអើយជួយផង

ព្រួយអើយសែនព្រួយ
ខ្លួនមួយព្រួយ គ្មានពេលរសាយ
ព្រួយព្រោះចិត្តស្នេហ៍ មិនអាចនិយាយ
ជាតិនេះហួសហើយព្រះអើយ ចិត្តស្នេហ៍មិនបាន

ផ្កាយអើយ ផ្កាយដួងចិត្ត
ខ្ញុំស្នេហ៍ស្និទ្ធ តែដួងចិត្តមិនហ៊ាន
លួចស្រលាញ់ផ្កាយ ខ្វល់ខ្វាយពេញប្រាណ
ឈោងចាប់មិនបាន ប្រាណអើយហ្មងសៅ

មេឃអើយជួយផង
ស្រាយចំណងដែលចងនៅ
ជួយផងជួយតម្រង់ផ្លូវ
តើតម្រូវឲ្យ នៅរស់របៀបណា

បើស្នេហ៍ប្រៀបបាន នឹងផ្សែង
ហួតហែង មិនដូចរដូវវស្សា
សន្សើមក៏ឃ្លាត ខានបៀតបុប្ផា
ខែណាឆ្នាំណា ផ្កានឹងរីកស្រស់បាន

មេឃអើយជួយផង
ស្រាយចំណងដែលចងនៅ
ជួយផងជួយតម្រង់ផ្លូវ
តើតម្រូវឲ្យ នៅរស់របៀបណា

បើស្នេហ៍ប្រៀបបាន នឹងផ្សែង
ហួតហែង មិនដូចរដូវវស្សា
សន្សើមក៏ឃ្លាត ខានបៀតបុប្ផា
ខែណាឆ្នាំណា ផ្កានឹងរីកស្រស់បាន



Credits
Writer(s): Sisamouth Sinn, Kong Bunchhoeun
Lyrics powered by www.musixmatch.com

Link