ជាងកាត់សក់ដៃឯក

កាត់សក់ កាត់សក់
លោកអ្នកត្រូវការកាត់សក់ទេ?

អា៎!កាត់សក់ កាត់សក់ឡុងសុង
ចង់ខ្ញង់កាត់សក់សេះ
បើទាល់តំរិះ មានតែកោរត្រងោល អា៎!

កាត់សក់ កាត់សក់ឡុងសុង
សក់ជ្រងឬផ្កាថ្កូវ
ខ្ញុំប៉ិនកាត់តម្រូវ តាមតែចិត្តប្រាថ្នា

ខ្ញុំជាជាងកាត់សក់
គេតែងហៅ អ្នកកាត់សក់ដៃឯក
តែចម្លែកឪខ្ញុំ ហៅខ្ញុំថា
កូនចង្រៃ កូនចង្រៃ
រៀនមិនបានការអ្វី
រស់រាល់ថ្ងៃ បានត្រឹមតែកាត់សក់
តែខ្ញុំត្រូវទ្រាំទៅ ទ្រាំរស់នៅ
តាមកម្មវាសនា

អា៎! កាត់សក់ អញ្ជើ្កញកាត់សក់
កុំនៅដំអក់ សក់វែងដល់ស្មា
ស្រីណាគេនឹងស្រលាញ់ អា៎!

កាត់សក់ បើចង់ឲ្យស្រីក្នាញ់
កាត់សក់ទីទុយវិញ កាត់សក់ទីទុយវិញ
ទីទុយពើតពើង

តើអស់លោកអ្នក ចង់កាត់សក់ទីទុយទេ?



Credits
Writer(s): Sisamouth Sinn, Kong Bunchhoeun
Lyrics powered by www.musixmatch.com

Link