ប្រលោមសុំស្នេហ៍

ស្រីសល្អស្អាតគួរបេតី
តើនាងឈ្មោះអី មកពីណា
ស្រីសល្អស្អាតគួរបេតី
តើនាងឈ្មោះអី មកពីណា
គ្រាន់តែឃើញភ្លាម រៀមគិតថា
បើបានស្នេហា បែបសាកសម
អើយ! បែបសាកសម

យីស! ហួសចិត្តណាស់ម្ចាស់ថ្លៃអ្ហើយ
ហ៊ានពោលឆ្លងឆ្លើយ មករកខ្ញុំ
យីស! ហួសចិត្តណាស់ម្ចាស់ថ្លៃអ្ហើយ
ហ៊ានពោលឆ្លងឆ្លើយ មករកខ្ញុំ
មើលមុខខ្លួនផង មុនថាសម
កុំមកបន្លំ ផ្លមស្នេហា
អើយ! ផ្លមស្នេហា

យីស! គ្រាន់តែទ្រគោះ ពីរោះហើយ
បើបានកៀកកើយ ផ្អែមយ៉ាងណា
គ្រាន់តែទ្រគោះ ពីរោះហើយ
បើបានកៀកកើយ ផ្អែមយ៉ាងណា
ប្រហែលជាស្លុត ផុតសង្ខារ
ក្រោមនឹមស្នេហា ស្រស់វលក្ខណ៏
អើយ! ស្រស់វលក្ខណ៏

មុខមាត់រូបរាង ដូចស្វាព្រៃ
តើស្រីឯណា គេនឹងស្ម័គ្រ
មុខមាត់រូបរាង ដូចស្វាព្រៃ
តើស្រីឯណា គេនឹងស្ម័គ្រ
បើស្រីណាដោយ គឺមនុស្សខ្វាក់
រឿងស្ម័គ្រសូម ខានកុំបំណង
អើយ! កុំបំណង

រូបល្អគួរចិត្ត ចេះប្រណី
មិនគួរសម្តី ដូចដំបង
រូបល្អគួរចិត្ត ចេះប្រណី
មិនគួរសម្តី ដូចដំបង
មួយម៉ាត់មួយម៉ាត់ ស្ទើរបែកខ្នង
តែចិត្តនៅចង ប៉ងប្រាថ្នា
អើយ! ប៉ងប្រាថ្នា

ថយចេញឲ្យឆ្ងាយ ពីមុខស្រី
រូបអ្នកខ្ញុំមិនខ្ចី មិនត្រូវការ
ថយចេញឲ្យឆ្ងាយ ពីមុខស្រី
រូបអ្នកខ្ញុំមិនខ្ចី មិនត្រូវការ
បងសូមប្រគល់ ទាំងសង្ខារ
មេត្តាអាណិតអឺ ដល់បងផង
អើយ! ដល់បងផង



Credits
Writer(s): Sisamouth Sinn, Kong Bunchhoeun
Lyrics powered by www.musixmatch.com

Link