ច័ន្ទពេញបូណ៌មី

អូ! អូ! អូ!...
ចន្ទពេញបូណ៌មី
ឱ! រាត្រីសុខសាន្ត
បងនិងកល្យាណ
កល្យាណស្នេហា
អង្គុយសាសង
នួនល្អងស្បថសច្ចា
ចន្ទអឺយ! ចន្ទថ្លា
ជួយធ្វើសាក្សី

ចន្ទរះភ្លឺច្បាស់
ដូចរះក្នុងចិត្តស្រី
គឺព្រេងនិស្ស័យ
ទើបបានជួបគ្នា
បងសូមអង្វរ
កេសរស្រីពុំងា
កុំក្បត់ចិន្ដា
សច្ចាថាស្នេហ៍

អូ! អូ! អូ!...
អូ! អូ! អូ! អ្ហូ!
អូ! អូ! អូ! អូ!...
អូ! អូ! អូ!...

ចន្ទពេញបូណ៌មី
រាត្រីសែនត្រជាក់
បងនិងវរលក្ខណ៍
ថ្នាក់ថ្នមបំពេ
បងស្រឡាញ់ណាស់
ស្រឡាញ់ម៉ុមមាសស្នេហ៍
គូពីបុព្វេ
មិនអាចព្រាត់ឡើយ

អូ! អូ! អូ!...
អូ! អូ! អូ! អ្ហូ!
អូ! អូ! អូ!...
អូ! អូ! អូ! អ្ហូ!



Credits
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com

Link