មើលភ្នែកខ្ញុំឃើញចិត្តខ្ញុំ

មិនហ៊ានប្រាប់គេទេ
លួចស្នេហ៍តែក្នុងចិត្ត
ក្រែងគេឮគេមិនអាណិត
ជីវិតមុខជាអស់សង្ឃឹមហើយ

សុខចិត្តតែនៅស្ងៀម
ក្រំក្រៀមម៉្លេះទេ
ស៊ូតែលួចមើលមុខគេ
ថ្វីបើគេមិនដឹងខ្លួនសោះ

បើខ្ញុំដាច់ចិត្តប្រាប់គេថាស្នេហ៍
ខ្លាចគេថាទេមិនចង់ឮសូរ
តែបើគេមើលភ្នែកខ្ញុំស្រស់ស្រស់
ឃើញអស់ស្នេហ៍ក្នុងចិត្តខ្ញុំ

ក្រឡេកមើលភ្នែកខ្ញុំ
ឃើញខ្ញុំខំលួចស្នេហ៍
ឆ្លើយមុនមកអាណិតឬទេ
មាសស្នេហ៍ស្នេហ៍ខ្ញុំពួនក្នុងចិត្ត

មិនហ៊ានប្រាប់គេទេ
លួចស្នេហ៍តែក្នុងចិត្ត
ក្រែងគេឮគេមិនអាណិត
ជីវិតមុខជាអស់សង្ឃឹមហើយ

សុខចិត្តតែនៅស្ងៀម
ក្រំក្រៀមម៉្លេះទេ
ស៊ូតែលួចមើលមុខគេ
ថ្វីបើគេមិនដឹងខ្លួនសោះ

បើខ្ញុំដាច់ចិត្តប្រាប់គេថាស្នេហ៍
ខ្លាចគេថាទេមិនចង់ឮសូរ
តែបើគេមើលភ្នែកខ្ញុំស្រស់ស្រស់
ឃើញអស់ស្នេហ៍ក្នុងចិត្តខ្ញុំ

ក្រឡេកមើលភ្នែកខ្ញុំ
ឃើញខ្ញុំខំលួចស្នេហ៍
ឆ្លើយមុនមកអាណិតឬទេ
មាសស្នេហ៍ស្នេហ៍ខ្ញុំពួនក្នុងចិត្ត



Credits
Writer(s): Nhem Phon
Lyrics powered by www.musixmatch.com

Link