ស្រាល្វីងពេញកែវ

គេថាបើផឹកស្រាទៅ
អាចបំបាត់នូវក្តីទុក្ខ
ខ្ញុំផឹកទាល់តែស្ពឹកមុខ
ទុក្ខនៅស្រាយមិនបាន
ក្នុងកែវឃើញភក្រ្ដកល្យាណ
អូនសើចញញឹមដាក់បង
ចាក់ស្រាថែម
ថែមច្រើនដង
ស្រាបញ្ចេញជាតិល្វីងពេញកែវ
ល្វីងពេញកែវបងណាអូន

បងស្មានថាផឹកស្រាទៅ
អាចមើលឃើញនូវរឿងដើម
តែប្រែជាថប់ដង្ហើម
មើលអ្វីក៏មិនច្បាស់
ភ្នែកព្រិលមើលមិនស្រឡះ
នេះព្រោះស្រាឬទឹកភ្នែក?
ទឹកភ្នែកហូរ
ថ្ងូរសង្វេគ
ប្រែជាប្រៃលាយល្វីងពេញកែវ
ប្រៃល្វីងពេញកែវណាថ្លៃ

ទីបំផុតស្រាយមិនបាន
ទុក្ខពេញប្រាណរាល់ថ្ងៃ
នេះគឺកម្មពៀរឬអ្វី
បានជាយ៉ាងដូច្នេះ?
ទ្រូងក្តៅក្រហាយស្ទើរឆេះ
ស្ទើររលេះធ្លាយឱរា
ចេះតែផឹក
ផឹកលុះត្រា
តែវង្វេងអស់ទាំងស្មារតី
ព្រោះរូបស្រីដែលបងស្រឡាញ់



Credits
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com

Link