ចិត្តខ្ញុំ

ចិត្តខ្ញុំរណ្តំក្រំផ្សា ព្រោះតែស្នេហាចិន្តាថ្លៃ
រាល់ពេលខ្ញុំគេងស្រមៃ ឃើញកែវចរណៃ នែបនិត្យជិតប្រាណ

តែចិត្តខ្សឹបប្រាប់ខ្ញុំថា តើខំប្រាថ្នាដូចម្តេចបាន?
បើថ្លៃឆ្ងាយដូចព្រះចន្ទ ប្រាថ្នាម្ដេចបាន នាំរំខានចិត្ត?

ឱ! កម្ម អ៊ឺម!... កម្មខ្ញុំ អ៊ឺម!...
ថ្ងៃណាគេនឹងអាណិត ប្រគល់ដួងចិត្ត ជីវិតស្នេហា?

ចិត្តខ្ញុំ ឱ! ចិត្តខ្ញុំ អង្វរសូមសុំក្តីមេត្តា
បើបានខ្ញុំនឹងរក្សា ស្មើកែវនេត្រា សង្ខារខ្ញុំអឺយ!

ឱ! កម្ម អ៊ឺម!... កម្មខ្ញុំ អ៊ឺម!...
ថ្ងៃណាគេនឹងអាណិត ប្រគល់ដួងចិត្ត ជីវិតស្នេហា?

ចិត្តខ្ញុំ ឱ! ចិត្តខ្ញុំ អង្វរសូមសុំក្តីមេត្តា
បើបានខ្ញុំនឹងរក្សា ស្មើកែវនេត្រា សង្ខារខ្ញុំអឺយ!



Credits
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com

Link