បង្គងទឹកភ្នែក

បង្គងអឺ! ទឹកភ្នែក
យំស្រែកអឺ! ពីរឿងកម្ម
អាសូរបង្គងរស់រងទុក្ខា
ព្រោះរឿងស្នេហា
ដែលក្អែកជឿថា
ចិន្ដាអ្នកស្មោះ
ក្អែកឃ្លាតទ្រនំ
ទាំងយំអឺ! ស្រណោះ
ចោលបង្គងរស់
រងទុក្ខទោសអឺ! កំព្រាអឺ!

ក្អែកខ្មៅកម្សត់
ហើរកាត់និស្ស័យ
វង្វេងក្នុងព្រៃ
ពុំដែលស្គាល់អ្វី
ជាងទឹកនេត្រា
ឱបសម្ពាយកម្ម
យកទៅរៀបការ
អួលណែនឱរា
នឹកស្ដាយហត្ថាធ្លាប់ថ្នមបង

ឱ! បង្គងអឺ! យំថ្លែង
ស្ដាយរឿងអតីត
ក្លាយជាលោហិតដិតជាប់បង្គង
កម្លាំងមាសប្រាក់វណ្ណៈទ្រព្យផង
ផ្ដាច់អូននិងបងឱ្យព្រាត់ពីគ្នា

បើរៀមនៅរស់
រស់ក្បែរទ្រូងអូន
បើប្រែជាសូន្យ
រៀមធ្មេចភ្នែកស្លាប់ទាំងវេទនា
ទឹកភ្នែករៀមហូរមុនពេលនិទ្រា
បើអូនរៀបការ
កុំភ្លេចសង្សារណាអូនអឺ! អឺយ!...



Credits
Writer(s): Sinn Sisamouth, Voy Ho, Svay Sam Eua
Lyrics powered by www.musixmatch.com

Link