សក់ក្រអូប

ក្រអូបក្លិនអ្វី? ក្លិនកេសីក្លិនមានន័យស្នេហា
ម៉ឺនសែនចិន្ដា ប្រាថ្នាម្ដេចនឹងបាន

ព្រះចន្ទព្រះសូរ្យ គង់រាហូភ្លេចឈប់លេបមិនខាន
ស្គាល់ក្លិនកល្យាណ គ្រប់ឋានបានធូរស្បើយ

សង្ឃឹមឬទេ? សូមមាសស្នេហ៍កុំបែរធ្វើព្រងើយ
បងស្ទើរប្រេះទ្រូងទៅហើយ
ម្ចាស់ក្លិនអឺយ! សូមមេត្តា

រស់នៅគ្មានន័យ បើរាត្រីផុតរស្មីចន្ទថ្លា
តែទោះយ៉ាងណា ចិន្ដាស៊ូរង់ចាំ

សង្ឃឹមឬទេ? សូមមាសស្នេហ៍កុំបែរធ្វើព្រងើយ
បងស្ទើរប្រេះទ្រូងទៅហើយ
ម្ចាស់ក្លិនអឺយ! សូមមេត្តា

រស់នៅគ្មានន័យ បើរាត្រីផុតរស្មីចន្ទថ្លា
តែទោះយ៉ាងណា ចិន្ដាស៊ូរង់ចាំ

ចិន្ដាស៊ូរង់ចាំ ចិន្ដាស៊ូរង់ចាំ



Credits
Writer(s): Sinn Sisamouth Svay Sam Eua
Lyrics powered by www.musixmatch.com

Link