ឆ្ងាយស្នេហា

ផ្កាយអឺយ! អឺយ! ផ្កាយ
រះឆ្ងាយម្ល៉េះណា
ឆ្ងាយពីហត្ថា
ដែលធ្លាប់ថ្នមបី
ចិត្តសែនអាល័យ
ដល់ថ្លៃពុំមានពេលស្បើយ

ស្ដាយតែវាចា
ស្នេហាឆ្លងឆ្លើយ
ស្ដាយកាយធ្លាប់កើយ
ជាខ្នើយសួគ៌ា
ថ្ងៃនេះពុំងា
ឃ្លាតឃ្លាពីទ្រូងភក្ដី

ដើមដូងដុះជ្រោងចាំសម្បថ
វាលខ្សាច់បានកត់វាចាស្រី
គង្គាមច្ឆាជាសាក្សី
សេចក្ដីស្នេហា

ពេលនេះផ្កាយផ្លាស់
ក្រឡាស់ចិន្ដា
គេចកែសន្យា
ដែលចារមេត្រី
លើចិត្តភក្ដី
ជាន័យប្រល័យសង្ខារ
ជាន័យប្រល័យសង្ខារ



Credits
Writer(s): Sinn Sisamouth Svay Sam Eua
Lyrics powered by www.musixmatch.com

Link