ចន្ទ្រារះហើយ

សម្លឹង...
មើលមេឃក្នុងពេលរាត្រី
ដួងព្រះចន្ទទើបរះថ្មី
រស្មីគួរចាប់ចិត្តចេតនា

ចន្ទ្រារះហើយ ចន្ទ្រារះហើយ
មិនបង្អង់ឡើយនាំគ្នាគយគន់
ចិត្តត្រេកចង់បានចន្ទស្រស់ស្រទន់
ឱ!ព្រះចន្ទ តើវាសនាបានទៅលើអ្នកណា?

ចន្ទ្រារះថ្មី ចន្ទ្រារះថ្មី
ដឹងដែរឬអីរឿងក្ដីស្នេហា?
រាល់ថ្ងៃមនុស្សលោកទុក្ខសោកខ្លោចផ្សា
ព្រោះប្រាថ្នាចង់បានចន្ទថ្លាជាគូកៀកកើយ

ចន្ទអឺយ! ចន្ទល្អអ្វីម្ល៉េះ?
ទ្រូងស្ទើរប្រេះធ្លាយឥឡូវហើយ
លួចស្រលាញ់ចន្ទមិនដឹងឡើយ
ឱ! ព្រះចន្ទអឺយ! យល់ចិត្តខ្ញុំផង

ខ្ញុំសូមអង្វរ ខ្ញុំសូមអង្វរ
សូមព្រះចន្ទល្អកុំចររំលង
កុំបំភ្លេចខ្ញុំដែលខំបំណង
គេងគិតផ្សងថាផ្ញើកម្រងវាសនានឹងចន្ទ

ខ្ញុំសូមអង្វរ ខ្ញុំសូមអង្វរ
សូមព្រះចន្ទល្អកុំចររំលង
កុំបំភ្លេចខ្ញុំដែលខំបំណង
គេងគិតផ្សងថាផ្ញើកម្រងវាសនានឹងចន្ទ
ចន្ទ្រារះហើយ
ឱ! ព្រះចន្ទអឺយ!
តើរះក្នុងចិត្តអ្នកណា?



Credits
Writer(s): Sinn Sisamouth, Voy Ho, Svay Sam Eua
Lyrics powered by www.musixmatch.com

Link