ទ្រាំមិនបាន

មេត្តាញញឹមទៀតទៅ
បងសូមរស់នៅជិតពៅហើយ
ស្រស់ណាស់ស្រស់ណាស់អូនអឺយ!
ហេតុម្ដេចឡើយត្រាណត្រើយ
ព្រងើយនឹងបង?

ទ្រាំអត់មិនបានទេស្រី
ចង់តែថ្នមបីបីត្រកង
អង្អែលអង្វរនួនល្អង
ថារូបបងប៉ងស្ម័គ្រតែស្រីទេ

មេត្តាមេត្តាដល់ឱរា
ខ្លោចផ្សាគ្មានពេលល្ហែ
បើឱ្យស្បថស្បែ
បងក៏ស្បថដែរ
ស្នេហ៍បងអឺយ!

ជាតិនេះរូបបងរស់នៅ
រស់ព្រោះរូបពៅនៅឆ្លងឆ្លើយ
ចង់បានកល្យាណត្រាណត្រើយ
មករួមខ្នើយកៀកកើយជាគូស្នេហ៍

មេត្តាមេត្តាដល់ឱរា
ខ្លោចផ្សាគ្មានពេលល្ហែ
បើឱ្យស្បថស្បែ
បងក៏ស្បថដែរ
ស្នេហ៍បងអឺយ!

ជាតិនេះរូបបងរស់នៅ
រស់ព្រោះរូបពៅនៅឆ្លងឆ្លើយ
ចង់បានកល្យាណត្រាណត្រើយ
មករួមខ្នើយកៀកកើយជាគូស្នេហ៍



Credits
Writer(s): Sinn Sisamouth Svay Sam Eua
Lyrics powered by www.musixmatch.com

Link