ប្រាប់បងមក

បើសិនជាស្រីមិនមេត្តា
សូមអូនកុំថាខ្ញុំមានគូទៅហើយ
ព្រោះតែរៀមស្ម័គ្រទើបបញ្ជាក់ចម្លើយ
ម្តេចឆ្លើយបំពានគ្មានប្រណី

អាសូររៀមផងណាព្រលឹង
ចិត្តរៀមរំពឹងតែលើពៅពិសី
ម្តេចក៏កំណាញ់ឱ្យបងខ្នាញ់នឹងស្រី?
កុំស្តីធ្វើអ្វីស្រីមាសបង

ត្រូវការយ៉ាងណាមេត្តាប្រាប់ចុះ
កុំនៅតុញតុះឱ្យប្រុសសៅហ្មង
បើត្រូវការពេជ្រសូមសម្រេចប្រាប់បង
នួនល្អងថាចុះណាពៅណា

ខ្មាសមាត់ធ្វើអ្វីសម្លាញ់ចិត្ត
ប្រាប់បំណងពិតដែលពួនក្នុងចិន្តា
ប្រាប់បងមកចុះសោះឱ្យប្រុសសង្កា
ប្រាថ្នាយ៉ាងណាវាចាទៅ

ត្រូវការយ៉ាងណាមេត្តាប្រាប់ចុះ
កុំនៅតុញតុះឱ្យប្រុសសៅហ្មង
បើត្រូវការពេជ្រសូមសម្រេចប្រាប់បង
នួនល្អងថាចុះណាពៅណា

ខ្មាសមាត់ធ្វើអ្វីសម្លាញ់ចិត្ត
ប្រាប់បំណងពិតដែលពួនក្នុងចិន្តា
ប្រាប់បងមកចុះសោះឱ្យប្រុសសង្កា
ប្រាថ្នាយ៉ាងណាវាចាទៅ



Credits
Writer(s): Sinn Sisamouth, Voy Ho, Svay Sam Eua
Lyrics powered by www.musixmatch.com

Link